ព័ត៌មានជាតិ

អង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ដោយបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើការផ្សព្វផ្សាយផែនការការពារសន្តិសុខ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម
សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១១ឆ្នាំ និងការរៀបចំកម្លាំងកងរាជអាវុធហត្ថចូលរួមឈរផែនក្នុងពិធីបុណ្យខួបអនុស្សាវរីយ៏លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣(ថ្ងៃទី០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) ពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប១១ឆ្នាំ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ពាក់ពន្ធ័នឹងពិធីបុណ្យខួបអនុស្សាវរីយ៏លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ នឹងប្រព្រឹតិ្តទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការប្រារព្ធព្រះរាជពិធីប្រទានភ្លើងជ័យ នៅវិមានឯករាជ្យ និងមីទ្ទិញអបអរសាទរនៅមុខព្រះបរមរាជវាំង ដោយមានការចូលរួមពីកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ចំនួន៦៤ផែនស្មើនឹង៧.៤៥០នាក់ និងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងមានការប្រារព្ធព្រះរាជពិធីពន្លត់ភ្លើងជ័យ កិច្ចប្រជុំនេះមានការចូលរួមពីលោក នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយ នាយរងអាវុធហត្ថ មេបញ្ជាការអង្គភាពដែលមានការពាក់ព័ន្ធ និងបញ្ជូនរូបភាពតាមប្រពន្ធ video conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត ដែលមានការពាក់ពន្ធ័នៅក្នុងផែនការផងដែរ។

Leave a Reply

Your email address will not be published.