គ្រោះថ្នាក់ចរាចរណ៍ ព័ត៌មានជាតិ

រថយន្ត​ High Landerមួយគ្រឿង រេចង្កូតបុកឡេីងសួនពុះចែកទ្រូងផ្លូវបណ្ដាលរងការខូចខាត​ទាំងរថយន្ត និងសួន

ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត​ High Lander ពាក់ស្លាកលេខ ភ្នំពេញ​ 2O-1458 ក្នុង​ទិសដៅ​ពី​ត្បូង​ទៅជេីង បានរេចង្កូតបុកឡេីងសួនពុះចែកទ្រូងផ្លូវបណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​..។

ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​OCIC សង្កាត់​ព្រែក​លៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​៣:១៥នាទីទាបភ្លឺ​ ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០២៣ ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌជ្រោយចង្វារ​ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។

Leave a Reply

Your email address will not be published.