ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារឧសភា ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅសាលប្រជុំស្នងការដ្ឋាន ដោយមានសមាសភាពចូលរួមពី: លោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។

Leave a Reply

Your email address will not be published.