
(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហឹង្សា មានស្ថានទម្ងន់ទោសដោយអារកទៅលើបុរសម្នាក់ នៅក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ មានករណីហឹង្សាមានស្ថានទម្ងន់ទោស ត្រង់ចំណុចផ្លូវបេតុងចូលទៅវត្ត ជោតញ្ញាណ ហៅវត្តលើ មុខហាងមីហុឹ ស្ថិតភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។





